Nana's Block
យោងតាមការសិក្សារបស់ក្រុមហ៊ុនផលិតស្រោម អនាម័យ Durex ដែលបានចុះស្រាវជ្រាវ និងស្ទាប់ស្ទង់មតិទៅលើមនុស្សចំនួន២៩,០០០នាក់ក្នុងប្រទេសចំនួន៣៦ បានបង្ហាញថា ប្រជាជនម៉ាឡេស៊ីត្រូវបានគេដាក់ឱ្យស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៣នៅលើលោក ក្នុងការផិតក្បត់ជាមួយដៃគូស្នេហារបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានចិន China Press កាលពីថ្ងៃទី៥ ធ្នូ កន្លងមកនេះ។
យោងតាមការស្ទង់មតិមួយបានបង្ហាញថា បុរសម៉ាឡេស៊ី ៣៣ភាគរយបានឆ្លើយថា ពួកគេមិនស្មោះត្រង់ជាមួយភរិយា ឬដៃគូរបស់ពួកគេ។ ដោយឡែកប្រជាជនថៃស្ថិតក្នុងចំណាត់លេខ១ មានចំនួន៥៤ភាគរយ ខណៈដែលប្រជាជនកូរ៉េខាងត្បូង ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ៣៤ភាគរយ។ ប្រទេសដែលស្ថិតនៅក្រោមម៉ាឡេស៊ី គឺប្រទេសរុស្ស៊ី មាន៣២ភាគរយ ហើយនឹងហុងកុង មាន២៩ភាគរយ។
រីឯស្ត្រីម៉ាឡេស៊ី ៣៩ភាគរយ ក៏បានឆ្លើយថា បានក្បត់ដៃគូរបស់ពួកគេ។ ចំណែកប្រទេសចំនួន២ដែលស្ថិតនៅលំដាប់កំពូលនោះគឺ ប្រទេស នីហ្សេរីយ៉ា មាន៦២ភាគរយ និងប្រទេសថៃ មាន៥៩ភាគរយ។
ចំពោះស្ត្រី រុស្ស៊ី ស្ថិតក្នុងចំណាត់ថ្នាក់ទី៤ ជាស្ត្រីមានចិត្តមិនស្មោះជាមួយដៃគូ មានចំនួន៣៣ភាគរយ ខណៈដែលស្ត្រីសិង្ហបុរី ស្ថិតនៅចំណាត់ថ្នាក់លេខ៥ មាន១៩ភាគរយ។
លទ្ធផលក៏បានបង្ហាញផងដែរថា បុរសម៉ាឡេស៊ី គិតជាមធ្យមមានដៃគូរួមភេទចំនួន៣នាក់ក្នុងមួយឆាកជីវិតរបស់ពួក គេ ខណៈដែលបុរសសិង្ហបុរី និងហុងកុង មានដល់ទៅ១៦នាក់ឯណោះ ដែលជាអត្រាខ្ពស់ជាងគេបំផុតនៅទូទាំងអាស៊ី ៕
"Kos News"






